Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច សាយ ឈុំ អញ្ជើញប្រកាសតែងតាំង​ ប្រធានគណបក្សប្រជាជនថ្មី ខេត្តកំពង់ចាម, លោក គួច ចំរើន ជំនួសលោក លន់ លឹមថៃ

08-09-2018 16:25

(កំពង់ចាម)៖ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញប្រកាសផ្លាស់ប្តូរតួនាទី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមថ្មី ដោយលោក គួច ចំរើន ពីអនុប្រធានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ជាប្រធានវិញ ជំនួសលោក លន់ លឹមថៃ ដែលត្រូវបានជាប់ជាសមាជិករដ្ឋសភា សម្រាប់នីតិកាលទី០៦នេះ។

ពិធីប្រកាសតែងតាំង និងផ្លាស់ប្តូរតួនាទីនេះ ប្រព្រឹត្តឡើងនៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់៕