(ភ្នំពេញ)៖ ព្រះករុណា សម្តេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ (២រូប) និងអនុរដ្ឋលេខាធិការ (២រូប) សរុបចំនួន៤រូប នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
យោងតាមព្រះរាជក្រឹត្យបានបញ្ជាក់ថា ឥស្សរជនជាន់ខ្ពស់ទំាំង៤រូបរួមមាន៖
*ទី១៖ លោក ប៉ាល់ ច័ន្ទតារា មេធាវីរាជរដ្ឋាភិបាល ត្រូវបានតែងតាំងជារដ្ឋលេខាធិការ
*ទី២៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ ត្រូវបានតែងតាំងជារដ្ឋលេធិការ
*ទី៣៖ លោក គង់ វិមាន អភិបាលរងខេត្តព្រះវិហារ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ
*ទី៤៖ លោក ឯក រដ្ឋ អតីតអនុរដ្ឋលេធិការក្រសួងកសិកម្ម ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ។
សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យដូចខាងក្រោម៖