ឈ្នះរង្វាន់ពិតៗ! រកឃើញអ្នកឈ្នះរង្វាន់ពី ភេសជ្ជៈហ្សូរ៉ាស់ ជិត១០០នាក់
08-09-2018 15:04
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានអតិថិជនប្រមាណ៨០នាក់ បានឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកំលាំង ហ្សូរ៉ាស់។ ការចាប់រង្វាន់នេះធ្វើឡើងក្នុងកម្មវិធី «វស្សានាំសំណាង» ដែលប្រព្រឹត្តិឡើង ក្នុងខេត្តតាកែវ។
អតិថិជនដែលមានឱកាសឈ្នះរង្វាន់នេះ មកពីបណ្ដាខេត្តក្រុងនានា ក្នុងប្រទេសកម្ពុជា។ រង្វាន់ដែលអតិថិជនទាំងនោះ ទទួលបានរួមមាន៖ រង្វាន់កង្ហារ៤០រង្វាន់, រង្វាន់ធុងទឹកកក៤០រង្វាន់ និងរង្វាន់ទូរស័ព្ទ២០រង្វាន់។
សម្រាប់អតិថិជន ដែលពុំទាន់ឈ្នះរង្វាន់ សូមកុំអស់សង្ឃឹម សូមរង់ចាំតាមដានការចាប់រង្វាន់លើទី២ ដែលនឹងរៀបចំឡើងក្នុងកម្មវិធី «តន្រ្តីទេសចរណ៍ ហ្សូរ៉ាស់» នាពេលឆាប់ៗនេះ។
សម្រាប់អតិថិជន ដែលឈ្នះរង្វាន់សូមកុំភ្លេច ទំនាក់ទំនងមកកាន់បុគ្គលិក និងដេប៉ូរបស់ហ្សូរ៉ាស់ ដែលនៅជិតលោកអ្នក។
ភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ ជាភេសជ្ជៈប៉ូវកម្លាំងតែមួយគត់ ដែលចម្រាញ់ចេញពីមើមខ្ជាយខ្មៅ, ទឹកឃ្មុំ និងវីតាមីនជាច្រើនមុខទៀត៕