(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Groysman នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ បានបន្តឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិថ្មី។
នៅក្នុងលិខិតរបស់លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានសរសេររៀបរាប់ថា៖ «តាងនាមឲ្យរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន និងខ្លួនខ្ញុំផ្ទាល់ សូមទទួលយកការចូលរួមអបអរសាទរដោយស្មោះត្រង់ពីរូបខ្ញុំ ចំពោះការតែងតាំងរបស់សម្តេច ក្នុងការបន្តកាន់មុខតំណែងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។
នាឱកាសនេះផងដែរ ខ្ញុំសូមជូនពរសម្តេចឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងសកម្មភាពសំខាន់ៗនៃការដឹកនាំប្រទេសជាតិ ព្រមទាំងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួបតែសុខសន្តិភាព ក៏ដូចជាភាពរួបរួមគ្នា ព្រមទាំងវិបុលភាពតរៀងទៅ»។
បកប្រែក្រៅផ្លូវការ