(ភ្នំពេញ)៖ នៅរយៈពេល៨ខែ (មករា ដល់ សីហា) ឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានជាង៣៤ម៉ឺនតោន ថយចុះប្រមាណ៩ភាគរយបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បើតាមរបាយការណ៍ ប្រទេសទាំងដែលទិញអង្ករពីកម្ពុជា ច្រើនជាងគេរួមមាន៖
១៖ ប្រទេសចិន ចំនួន៧៤,៧៨១តោន។
២៖ ប្រទេសបារាំង ចំនួន ៥១,៨៨០តោន។
៣៖ ប្រទេសម៉ាឡេស៊ី ចំនួន ២៤,២9៦តោន។
៤៖ ប្រទេស Gabon ចំនួន ២០,១៦៩តោន។
៥៖ ប្រទេសប៉ូឡូញ ចំនួន១៩,០៣៥តោន។
៦៖ ប្រទេសហូឡង់ ចំនួន១៦,៨៥០តោន។
៧៖ ប្រទេសអង់គ្លេស ចំនួន១៣,៧៩៤តោន។
៨៖ ប្រទេសប៊ែលហ្សិក ចំនួន១២,៥៦០តោន។
៩៖ ហុងកុង ចំនួន១០,៣៧៦តោន។
១០៖ ប្រទេសអ៊ីតាលី ចំនួន១០,០៣៣តោន។
ចំពោះក្រុមហ៊ុនទាំង១០ដែលនាំចេញអង្ករពីកម្ពុជាច្រើនជាងគេរួមមាន៖
១៖ ក្រុមហ៊ុនបៃតង របស់ឧកញ៉ា ភូ ពុយ ចំនួន៣.៦ម៉ឺនតោន។
២៖ ក្រុមហ៊ុន Apsara Rice ចំនួនជិត៣ម៉ឺនតោន។
៣៖ ក្រុមហ៊ុន City Rice ជិត៣ម៉ឺនតោន។
៤៖ ក្រុមហ៊ុន ខ្មែរហ្វូដ របស់ឧកញ៉ា គឹម សាវុធ ចំនួនជាង២.៥ម៉ឺនតោន។
៥៖ ក្រុមហ៊ុន Amru Rice របស់ឧកញ៉ា សុង សារ៉ន ចំនួនជាង២.៥ម៉ឺនតោន។
៦៖ ក្រុមហ៊ុន International Rice ចំនួនជាង២ម៉ឺនតោន៊
៧៖ ក្រុមហ៊ុន Primalis Corporation ចំនួនជាង១.៩ម៉ឺនតោន។
៨៖ ក្រុមហ៊ុន Golden Daun Keo Rice ចំនួនជាង១.៨ម៉ឺនតោន។
៩៖ ក្រុមហ៊ុន Golden Rice ចំនួនជាង ១.៨ម៉ឺនតោន។
១០៖ ក្រុមហ៊ុន Signatures of Asia ចំនួន១.៤ម៉ឺនតោន។
សូមជម្រាបថា អង្កររបស់កម្ពុជាត្រូវបាននាំចេញ ទៅប្រទេសជាង៦០នៅលើពិភពលោក។ ក្រុមហ៊ុនដែលនាំចេញអង្ករមានចំនួន៧០ក្រុមហ៊ុន៕