(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០៖៣៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F1) មូលហេតុមានអេស្កាវាទ័ររបស់ក្រុមហ៊ុនដូនពេញ កាយប៉ះខ្សែបណ្តាញតង់ស្យុងមធ្យមក្រោមដី (MV) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ៖ (១) ផ្លូវជាតិលេខ៦អា ភូមិខ្ទរ និងភូមិព្រែកលៀប សង្កាត់ព្រែកលៀប, (២) ភូមិព្រែកតាសេក និងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២៖២០ នាទីថ្ងៃត្រង់៕