(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង បានបង្ហាញវត្តមានម៉ាស៊ីនត្រជាក់ចំនួន៤ម៉ូឌែលចុងក្រោយ ពេញដោយភាពជឿជាក់ខ្ពស់បំផុត ទាំងបច្ចេកវិទ្យា គុណភាព ផាសុកភាព ប្រសិទ្ធភាពសន្សំសំចៃខ្ពស់។ ម៉ាស៊ីនត្រជាក់សាមសុង S-Inverter plus (ម៉ូឌែល AR10NYSHBWKNST , AR13NYSHBWKNST) និង S-Inverter (ម៉ូឌែលAR10MYFTAURNST ,AR13MYFTAURNST) គឺជាម៉ាស៊ីនត្រជាក់ ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាដ៏ទំនើប ចុងក្រោយបង្អស់។
សន្សំសំចៃខ្ពស់, ត្រជាក់លឿន, ថែរក្សាសុខភាព,ធន់នឹងការប្រើប្រាស់ ព្រមទាំងមានផ្តល់ជូននូវការធានា សម្រាប់រយៈពេល១០ឆ្នាំទៅលើ Inverter Compressor និង៣ឆ្នាំ ទៅលើ Evaporator និង Condenser ដែលអាចជួយការពារមិនឲ្យម៉ាស៊ីនលេចទឹក និងផ្ដល់ការប្រើប្រាស់ប្រកបដោយភាពស្ងប់ចិត្ត ឥតក្ដីកង្វល់និងមានអាយុកាលប្រើប្រាស់យូរអង្វែង។ ការធានាជូនក្នុងរយៈពេលដ៏យូរនេះ ស្ដែងឲ្យឃើញពីការជឿជាក់លើគុណភាព ដែលអតិថិជនអាចរីករាយប្រើប្រាស់ ដោយលែងខ្វល់ខ្វាយពីការខូចខាត ការផ្លាស់ប្ដូរថ្មី ឬការជួសជុលញឹកញាប់ទៀតហើយ។
តើបច្ចេកវិទ្យានីមួយៗមានមុខងារអ្វីខ្លះ? ហើយផ្តល់អត្ថប្រយោជន៍ខ្លាំងអស្ចារ្យយ៉ាងណា?
សន្សំថាមពលខ្ពស់បំផុត៖ ម៉ាស៊ីនត្រជាក់ម៉ូដែលចុងក្រោយទាំងនេះ ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យា Sumsung Digital Inverter 8-Pole ដែលអាចជួយសន្សំសំចៃអគ្គីសនីរហូតដល់ទៅ៦៨% បើប្រៀបធៀបជាមួយម៉ូដែលធម្មតា។Digital Inverter រក្សាកម្រិតសីតុណ្ហភាពដែលបានកំណត់ឲ្យបានថេរដោយមិនផ្អាកដំណើរការបិទបើកៗនោះឡើយ ដូច្នេះ វាពិតជាស្ងាត់មិនមានសម្លេងរំខាន និងមានអាយុកាលប្រើប្រាស់យូរអង្វែង។
Virus Doctor បន្សុទ្ធខ្យល់ ការពារធូលី នាំមកនូវខ្យល់បរិសុទ្ធ៖ គឺជាតម្រងចម្រោះធូលីដី មេរោគចម្លង ដែលមានក្នុងខ្យល់ និងបាក់តេរីបង្កអាឡែរហ្ស៊ី បានយ៉ាងមានប្រសិទ្ធភាពរហូតដល់៩៩% ខណៈដែលមុខងារ Virus Doctor នេះមាននៅម៉ាស៊ីនត្រជាក់ S-Inverter plus លើម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST ។
ប្រព័ន្ធហ្គាស R32៖ ជាប្រព័ន្ធដ៏ពិសេស ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន មិនបំផ្លាញដល់ស្រទាប់អូហ្សូន និងកាត់បន្ថយការឡើងកម្តៅនៃផែនដី។ នៅរាល់ពេលអ្នកបើកម៉ាស៊ីនត្រជាក់ឲ្យដំណើរការ គឺមិនប៉ះពាល់ដល់បរិស្ថាន និងផែនដី។ការប្រើប្រាស់យូរអង្វែង (Durability)៖
១/ការធានាសម្រាប់ រយៈពេល១០ឆ្នាំទៅលើ Inverter Compressor
២/ការធានាសម្រាប់ រយៈពេល៣ឆ្នាំទៅលើEvaporator និង Condenser
៣/ព្រមទាំងការធានាសម្រាប់ រយៈពេល១ឆ្នាំទៅលើសេវាកម្មផងដែរ
ដើម្បីជ្រាបឲ្យកាន់តែច្បាស់ ពីម៉ាស៊ីនត្រជាក់សាមសុង S-Inverter plus (AR10NYSHBWKNST , AR13NYSHBWKNST) និង S-Inverter (ម៉ូឌែលAR10MYFTAURNST, AR13MYFTAURNST) សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 ៕