(សៀមរាប)៖ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នឹងតំណាងផ្សារភូម៌ភាគ ស្ថិតនៅភូម៌ខ្វៀន សង្កាត់ទឹកវិល ស្រុកសៀមរាប ខេត្តសៀមរាប។
លោក ព្រៅ ខេមរឹទ្ធ ប្រធានកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប បានឲ្យដឹងថា ក្រុមការងាររបស់លោក បានធ្វើការពិនិត្យរកសារធាតុគីមីហាមឃាត់ នៅផ្សារភូម៌ភាគ មានដូចជា៖ បន្លែ ផ្លែឈើស្រស់ ម្ហូបអាហារ ដោយបានតេស្តបឋមបានចំនួន៨គំរូ ដូចជា ផ្លែសាវម៉ាវ ទំពាំងបាយជូរ សាច់ក្រក សាច់ប៉ាតេ ប្រហិតសាច់គោ ផ្កាខាត់ណា ខ្ញីហាន់ ប្រហិតត្រីកិន ។ ជាលទ្ឋផល ពុំមានឃើញ សារធាតុគីមីហាមឃាត់ណាមួយទេ។
បានបន្តចុះមើលទំនិញវេច្ចខ្ជប់ ដើម្បីមើលកាលបរិច្ឆេទ ផុតកំណត់ការប្រើប្រាស់ ច្រែស៊ី កំប៉ុងកំប៉ិត នឹងចែកជូន Poster ដល់អាជីវករ នឹងបានពន្យល់ណែនាំពីផល ប៉ះពាល់នៃការ ដាក់តាំងលក់ នឹងការរៀបចំឲ្យមានរបៀបត្រឹមត្រូវផងដែរ។ ជាលទ្ឋផលពុំបានឃើញទំនិញណាមួយខុសប្រក្រតីឡើយ។
លោកប្រធានសាខា ក៏បានបន្តស្រាវជ្រាវដល់ទីកន្លែង តាមការរាយការណ៍របស់នគរបាល ប៉ុស្តិ៍ប្រចាំនៅតំបន់អង្គរ ដែលបាននិយាយថា មានលក់ការ៉េមប្លាស្ទីកនៅតំបន់នោះ ជា លទ្ធផលពុំមានដូចពាក្យចរចាមរាមនោះឡើយ។
លោកព្រៅ ខេមរឹទ្ធ ក៏បានធ្វើការណែនាំ ដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និង របៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវស្របទៅតាមយថា ប្រភេទនៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ និងតាមបណ្តាផ្ទះលក់ទំនិញទាំងអស់ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទ នៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ ៕