(កំពង់ធំ)៖ ដោយឃើញពីសកម្មភាពមមាញឹករបស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងការស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាត នៅតាមបណ្ដាមូលដ្ឋាននានានៅក្នុងខេត្ត បានយ៉ាងល្អប្រសើរ និងបន្តបម្រើប្រជាជនឲ្យបានទ្វេដងថែមទៀតនោះ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមការងារលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តឧបត្ថម្ភអង្ករចំនួន៣,០០០គីឡូក្រាម និងមី២០០បន្ថែមទៀត ដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តដាច់ខាតបន្ត ឆ្ពោះទៅកាន់មូលដ្ឋាន ដើម្បីបម្រើប្រជាជនឲ្យបានទ្វេដងថែមទៀត ដោយមិនគិតពីការលំបាកហត់នឿយឡើយ ហើយបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន៕