(ឧត្តរមានជ័យ)៖ ដោយមានការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ លោកអនុសេនីយ៍ឯក អ៊ូច ម៉ៅ អធិការរងទទួលការងារផ្នែកប្រឆាំងគ្រឿងញៀន និងលោកអនុសេនីយ៍ឯក ជ័យ វាសនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់១ករណី នៅចំនុចផ្លូវលេខ១៤ ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបានឱ្យដឹងនាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះថាក្នុងការចុះបង្ក្រាបជនសង្ស័យខាងលើនោះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ចាន់ ស្រីនិច្ច ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ហើយសមត្ថកិច្ច បានឆែកឆេរកឃើញ និងចាប់យកវត្ថុតាងនៅក្នុងផ្ទះ ជនសង្ស័យខាងលើរួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន១០១គ្រាប់ សារធាតុញៀនប្រភេទមេតំហ្វេតាមីនICE ចំនួន៦កញ្ចប់ធំ និង០៣កញ្ចប់តូច និងសំភារ:បំរើឱ្យការជក់ និងវេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងទៅតាមនិតិវិធី៕