(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ គ្រោងនឹងរៀបចំពីធីអបអរសាទរដល់ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អមជាមួយវេទិកាតម្រង់ទិសការសិក្សា ក្រោយប្រឡងមធ្យមសិក្សាទុតិយភូមិ (BACII) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ នៅអគាខេមរានី ទីស្នាក់ការស.ស.យ.ក.រាជធានីភ្នំពេញ។
យោងកម្មវិធីដែល Fresh News ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា កម្មវិធីខាងលើរួមមានដូចតទៅ៖
១៖ ការចែករង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើម និងវិទ្យាល័យដែលទទួលបានជ័យលាភីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៨ ចំនួន១០២នាក់
២៖ ចែកលិខិតថ្លែងអំណរគុណ និងប័ណ្ណសាស្ត្រាចារ្យស្ម័គ្រចិត្ត ដល់លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនវគ្គបំប៉ន(BACII) និងកម្មវិធី E-School ចំនួន៤១៧នាក់
៣៖ ចែកលិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុនដៃគូសហការគាំទ្រប័ណ្ណសាស្ត្រាចារ្យស្ម័គ្រចិត្តជាមួយវគ្គបំប៉ន (BACII )
៤៖ ចែកលិខិតថ្លែងអំណរគុណដល់សាកលវិទ្យាល័យដែលផ្តល់អាហារូបករណ៍ជូនដល់និស្សិត
៥៖ ចែកប័ណ្ណសរសើរដល់ក្រុមហ៊ុន ឬសហគ្រាសដែលផ្តល់កិច្ចសន្យាការងារជូនដល់និស្សិត
៦៖ ចែកលិខិតសរសើរជូនយុវជនស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងបាក់ឌុប (Bacii) នៅរាជធានីភ្នំពេញ ចំនួន ១០៤រូប។
ព័ត៌មានលម្អិតមានបង្ហាញក្នុងប័ណ្ណ និងឯកសារផ្សព្វផ្សាយខាងក្រោមនេះ៖