Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ហ៊ុន ឡាក់ នឹងរៀបរាប់ពី «ការវិនិយោគដំណាំចេក ដ៏ទំនើបបំផុតនៅកម្ពុជា» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ Fresh News នៅម៉ោង២រសៀល និង៩យប់ ថ្ងៃច័ន្ទដើមសប្តាយ៍ក្រោយ

08-09-2018 08:36

(ភ្នំពេញ)៖ សម្រាប់កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ដែលជាកម្មវិធីថ្មីរបស់ទូរទស្សន៍ Fresh News, នៅថ្ងៃច័ន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន នាយកក្រុមហ៊ុន ឡងមេត អេហ្គ្រីខលឈ័រ នឹងរៀបរាប់អំពី «ការវិនិយោគដំណាំចេក ដ៏ទំនើបបំផុតនៅកម្ពុជា» ដោយក្រុមហ៊ុនបោះទុន៣២លានដុល្លារ អាមេរិកដាំចេកជាង១ពាន់ហិចតា នៅខេត្តកំពត។

ការផ្សាយនៃកិច្ចសម្ភាសន៍ រវាងអង្គភាពព័ត៌មាន Fresh News និង លោកឧកញ៉ា ហ៊ុន ឡាក់ ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

សូមជម្រាបថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ជាកម្មវិធីដែលអញ្ជើញមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកជំនួញ ពាណិជ្ជកករ ម្ចាស់ក្រុមហ៊ុន និងបុគ្គលជោគជ័យជាដើម មកធ្វើបទសម្ភាសន៍ ដើម្បីចែករំលែកនូវព័ត៌មានថ្មីៗ ចំណេះដឹង ចំណេះធ្វើ ជូនដល់ប្រជាពលរដ្ឋ ពិសេសដល់យុវជនជំនាន់ក្រោយ ដើម្បីទទួលបានព័ត៌មាន និងពុទ្ធិល្អៗ។

កម្មវិធីថ្មីដ៏មានសារប្រយោជន៍នេះ នឹងត្រូវផ្សាយរៀងរាល់សប្តាហ៍ថ្ងៃចន្ទ នៅម៉ោង២៖០០នាទីរសៀល និងម៉ោង៩៖០០នាទីយប់។

ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News តាមរយៈទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.