(ភ្នំពេញ)៖ លោក ស៊ើប កែវវណ្ណធី មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង៤៖០០នាទីនៅថ្ងៃទី៧ ខែកញ្ញ ឆ្នាំ ២០១៨នេះ បានកាសស្វែងរកម្ចាស់ម៉ូតូម៉ាកស៊ុយសុគីនិច មួយគ្រឿង ដែលត្រូវបានក្រុមជនខិលខូច យកមកផ្លុងទំលាក់ក្នុងប្រឡាយទឹក មុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកម្លាំងស្រង់ឡើងមកលើគោកម៉ូតូខាងលើនេះ ម៉ាកស៊ុយសុគីនិច ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1BS-7799 ហើយបច្ចុប្បន្ននេះ ត្រូវបានអាវុធហត្ថយកទៅរក្សាទុក នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកម្ចាស់។

ដូច្នេះ សូមបងប្អូនដែលបានបាត់ម៉ូតូ ដែលមានភ័នភាគដូចលើ សូមអញ្ជើញយកឯកសារពាក់ព័ន្ធ ដើម្បីយកម៉ូតូរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ៕