(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញអនុក្រឹត្យស្តីពីការផ្តល់ប្រាក់បៀវត្សខែតុលា ខែវិច្ឆិកា និងប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌសម្រាប់ឆ្នាំ២០១៨នេះ។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៧ ខែកញ្ញានេះ។
កាលពីព្រឹកមិញ ក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្ដ្រីអាណត្តិទី៦ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានជូនដំណឹងដ៏ពិសេសនេះ ជូនទៅមន្ត្រីរាជការទាំងអស់ គឺរាជរដ្ឋាភិបាលថ្មីនឹងចំណាយថវិកាជាតិជាង៧លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។
ការឧបត្ថម្ភថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការនៅទូទាំងប្រទេសយ៉ាងដូច្នេះ ក៏ជាផ្នែកដ៏សំខាន់មួយក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគេ ខណៈប្រាក់បៀវត្សរបស់មន្ត្រីរាជការ កម្មករ និយោជិត នៅទូទាំងប្រទេសត្រូវបានដំឡើងជាបន្តបន្ទាប់។
សូមអានខ្លឹមសារលម្អិត នៅក្នុងអនុក្រឹត្យខាងក្រោមនេះ៖