(ភ្នំពេញ)៖ អគ្គនាយក ក្រុមហ៊ុន ទ្រូម៉ាន់នី លោក គង់ មាន បានថ្លែងថា គិតមកដល់ពេលនេះ មានអ្នកកំពុងប្រើកម្មវិធី TrueMoney រហូតដល់ជាង ១៥ម៉ឺននាក់ឯណោះ ។ ពួកគាត់កាត់បន្ថយការដាក់លុយច្រើនតាមខ្លួន ដោយប្តូរវិធីចាយលុយកាន់តែទំនើបតាមរយៈកម្មវិធីក្នុងទូរសព្ទដៃវិញ ព្រោះវាមានភាពងាយស្រួល ចំណេញពេលវេលា ព្រមទាំងទទួលបានការបញ្ចុះតម្លៃច្រើនទៀតផង។
លោកថ្លែងយ៉ាងដូច្នេះ ក្នុងព្រឹត្តិការណ៍ដ៏កក្រើកមួយបានកើតឡើង នៅថ្ងៃទីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលរៀបចំដោយក្រុមហ៊ុនវេរលុយធំមួយនៅកម្ពុជា TrueMoney សហការជាមួយរោងភាពយន្ត Major Cineplex By Smart នៅផ្សារទំនើប AEON Mall ភ្នំពេញ។
ភ្ញៀវសំខាន់ៗ តារាល្បីៗ រួមទាំងអ្នកគាំទ្រជាច្រើនរូបលើសពីមួយពាន់នាក់បានប្រមូលផ្តុំគ្នានៅជាន់ទី២ ក្នុងកព្រឹត្តិការណ៍សម្ពោធជាផ្លូវការ នៃរោងភាពយន្ត 4DX by TrueMoney និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុខងារថ្មីការទិញសំបុត្រកុនតាមរយៈទូរសព្ទដៃ សូម្បីតែតួឯកល្បីក្នុងរឿងផ្កាថ្ម លោក ណាឃុន ក៏ឃើញមានប្រើកម្មវិធី TrueMoney នេះផងដែរ។
លោកបន្តថា «ទ្រូម៉ាន់នី មានភ្នាក់ងារច្រើនជាង ៦,០០០ ទូទាំងខេត្តក្រុងគ្រប់ទីកន្លែង ដែលអ្នកប្រើកម្មវិធី TrueMoney អាចទៅដាក់លុយទុកចាយបានគ្រប់ពេល » ។
ប្អូនស្រី នីតា ដែលកំពុងតែត្រេកអរឈ្នះសំបុត្រការចូលទស្សនារឿង Mission Impossible បែប 4DX ដោយគិតថ្លៃ បាននិយាយថា « ការប្រើកម្មវិធី TrueMoney ក្នុងទូរស័ព្ទដៃនេះ គឺពិតជាងាយស្រួលខ្លាំងមែនទែន ពិសេសនាងខ្ញុំពេញការបញ្ចូលលុយទូរស័ព្ទតាម TrueMoney ព្រោះនាងខ្ញុំទិញកាត ៥ដុល្លារទទួលបាន ១ម៉ឺនរៀលមកវិញ។ និយាយរួមចំណេញបាន១ម៉ឺនរៀលដែរ»។
បើតាមការបញ្ជាក់ ពីប្រធានផ្នែកទីផ្សារក្រុមហ៊ុន ទ្រូម៉ាន់នី លោក ឈន់ សកល បានលើកឡើងថា «សម្រាប់មុខងារទិញសំបុត្រតាមទូរស័ព្ទដៃ គឺអតិថិជនចំណេញបាន ២យ៉ាង ទី១ ចំណេញពេលវេលា មានន័យថា អតិថិជនមិនចាំបាច់តំរង់ជួរហើយអស់កៅអីល្អៗនោះទេ, ទី២ គឺចំណេញលុយ ព្រោះរាល់ការទិញសំបុត្រតាម TrueMoney អតិថិជនចំណេញបានការបញ្ចុះតម្លៃរហូតដល់ ២៥% ឯណោះ » ។
នេះគឺជាជោគជ័យថ្មីមួយទៀតរបស់ TrueMoney ដែលបានពង្រីកសក្តានុពលរបស់ខ្លួន ក្នុងការផ្តល់ជូនអតិថិជននូវសេវាថ្មីៗបន្ថែមទៀត។ អតិថិជនអាចចាយលុយតាមប្រព័ន្ធអេឡិចត្រូនិក ដោយប្រើកម្មវិធី ក្នុងទូរស័ព្ទដៃជាមួយអត្ថប្រយោជន៍ដ៏សម្បូរបែប ។
លោកអ្នកអាចទាញយកកម្មវិធី TrueMoney មកប្រើប្រាស់ដោយចូលទៅកាន់ App Store ឬ Play Store ។ ដើម្បីទាញយកកម្មវិធី TrueMoney សូមចុច https://bit.ly/2NiWWzz ៕