(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៣០៤គ្រឿង រកឃើញល្មើសច្បាប់៧២៧គ្រឿង (ម៉ូតូ៨០%) អប់រំ២៤៤គ្រឿង និងផាកពិន័យ៤៨៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០៧ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,៧៤៧គ្រឿង, អប់រំ១៦២គ្រឿង និងផាកពិន័យ៤២១គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៥,៦៤២គ្រឿង រកឃើញយានយន្តល្មើស៣,៣៥៦គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ១,២៦២ និងផាកពិន័យ២,០៩៤គ្រឿង៕