(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានបង្ហាញរបាយការណ៍ស្តីពី «សកម្មភាពសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨» ដែលបានចាប់ផ្តើមពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

តាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៧ ខែកញ្ បានឱ្យដឹងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលទី០៦នេះ សមាគមបានចាត់តាំងសមាជិករបស់ខ្លួនចំនួន២,៥៩៥នាក់ ដែលជានិស្សិត សាស្ត្រាចារ្យ បញ្ញាវន្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គ្រប់ដណ្តប់តាមការិយាល័យបោះឆ្នោតទាំង២៥រាជធានី-ខេត្ត នៅទូទាំង២២,៩៦៧ការិយាល័យបោះឆ្នោតទូទាំងប្រទេស ដើម្បីធ្វើជាអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោត៕

សម្រាប់ខ្លឹមសារលម្អិត សូមអានរបាយការណ៍ទាំងស្រុងរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដូចខាងក្រោម៖