(កណ្តាល)៖ លោក វ៉ិត ធារិទ្ធិ នាយខណ្ឌរដ្ឋជលផលខេត្តកណ្តាល ក្រោយពីទទួលបទបញ្ជាពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ឲ្យកម្លាំងជលផលចុះទៅបង្ក្រាបបទល្មើស នេសាទនៅស្រុកលើកដែក ដែលទទួលបានព័ត៌មានពីប្រជាពលរដ្ឋ បានរាយណ៍ការមកលោក រួមទាំងសំណូមពរឲ្យលោកយកចិត្តទុកដាក់បង្ក្រាប ដើម្បីទប់ស្កាត់ការបាត់បង់ធនធានមច្ឆាជាតិផងដែរ។

លោក វ៉ិត ធារិទ្ធិ បានបញ្ជាដល់កមម្លាំងក្រោមឱវាទ ឲ្យចុះធ្វើការស្រាវជ្រាវបង្ក្រាបជាបន្ទាន់។ ​ជាមួយគ្នានោះកម្លាំងជលផលស្រុក កៀនស្វាយ ចុះទៅសហការជាមួយកម្លាំងស្រុកលើកដែក ចុះទៅបង្ក្រាប រួចបានណែនាំដល់ប្រជាពលរដ្ឋកំពុងប្រកប របរនេសាទដោយខុសច្បាស់ ត្រូវងាកមកប្រកបរត្រឹមត្រូវវិញ កុំឲ្យប្រកបរបរនេសាទខុសច្បាប់បែបនេះ ព្រោះមិនមែនបំផ្លាញតែ ធនធានមច្ឆាជាតិប៉ុណ្ណោះទេ គឺវាធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋដែលក្របករបរត្រឹមត្រូវផងដែរ ដូចដំណាំស្រែប្រាំង ឬដំណាំផ្សេង។

ប្រជាពលរដ្ឋស្រុកលើកដែក បានសម្តែងក្តីសប្បាយរីករាយបំផុតក្រោយពីបានឃើញកម្លាំងជលផលចុះបង្ក្រាបរាល់ឧបករណ៍ នេសាទខុសច្បាប់ កុំតែធ្វើឲ្យប៉ះពាល់ដល់ពួកគាត់ជាអ្នកនេសាទស្របច្បាប់ ដោយការដាក់មង ចងសន្ទូចនោះ។ ប្រជាពលរដ្ឋ ក៏បានសូមឲ្យកម្លាំងជលផលខណ្ឌ និងស្រុកត្រូវសហការគ្នាចុះបង្ក្រាបឲ្យបានញឹកញ៉ាប់បំផុត ព្រោះក្រុមអ្នកនេសាទខុសច្បាប់ទាំងនេះ តែងតែសារមុខ និងដាក់តាមក្រោយវិញ៕