(ភ្នំពេញ)៖ ក្រុមហ៊ុន Campura Triangulum Corporation និង ក្រុមហ៊ុន Polycom Asia Pacific Pte Ltd នៅព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរួមគ្នាបង្ហាញពីបច្ចេកវិទ្យាថ្មីៗ ដើម្បីឈានទៅរកភាពជោគជ័យ និងភាពរីកចំរើននៃអាជីវកម្ម ក្រោមសិក្ខាសាលាមួយស្តីពី“Smarter Meeting Spaces Through Video Collaboration” ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញអំពីបច្ចេកវិទ្យាថ្មីៗរបស់ផលិតផល Polycom ដែលមានការជឿនលឿនជាលំដាប់ និងសម្របសម្រួលទៅតាមការវិវត្តន៍នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដោយមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់់អតិថិជនមកពីស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ និងស្ថាប័នផ្សេងៗជាច្រើនទៀត។
លោកស្រី ស៊ឹម ស្រីទូច ប្រធានផ្នែកលក់របស់ក្រុមហ៊ុន Campura បានឲ្យដឹងថា ប្រធានបទសំខាន់ៗក្នុងសិក្ខាសាលានេះ គឺចង់បង្ហាញអំពីបច្ចេកវិទ្យា និងផលិតផលរបស់ Polycom ដែលមានលក្ខណៈពិសេសថ្មីៗ ក្នុងឆ្នាំ២០១៨នេះ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន ហើយអតិថិជនក៏អាចយល់ដឹងអោយកាន់តែច្បាស់អំពីអត្ថប្រយោជន៍ជាច្រើន នៃផលិតផល Polycom សំរាប់ឈានទៅរកភាពជោគជ័យ និងភាពរីកចំរើននៃអាជីវកម្មរបស់ខ្លួន។
ជាមួយគ្នានេះលោកស្រី ក៏បានថ្លែងអំណរគុណទៅដល់អតិថិជន ដែលបានចូលរួមសិក្ខាសាលា និងតែងតែគាំទ្រនូវរាល់សេវាកម្មរបស់ក្រុមហ៊ុន Campura នាពេលកន្លងមកផងដែរ។
ដោយឡែក លោក Kanit Koksuntia ជា Senior SalesEngineer តំណាងក្រុមហ៊ុនPolycom Asia Pacific Pte Ltd បានធ្វើបទបង្ហាញទៅដល់អតិថិជនគ្រប់វិស័យអោយបានស្គាល់ថា Polycom គឺជាផលិតផលដែលមានការពេញនិយម និងឈានមុខគេក្នុងទីផ្សារបច្ចុប្បន្ន ព្រមទាំងបានផ្ដល់នូវដំណោះស្រាយដ៏ល្អបំផុតជូនដល់អតិថិជន ហើយ Polycom ជាដៃគូរដែលចែកចាយប្រកបដោយបទពិសោធន៏ដ៏មានប្រសិទ្ធភាពក្នុងការច្របាច់រួមបញ្ចូលគ្នានៅ Solutions រួមមាន Audio Conferencing, Headsets, Desk Phones, Video Conferencing, Immersive Video និងមាន Solutions ផ្សេងៗទៀត។
លោកបានបន្តថា Polycom ត្រូវបានគេទទួលស្គាល់ជាផលិតផលដែលមានប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ដូចជា Polycom Video Solutions, Polycom Voice Solutions, Polycom Collaboration Infrastructure Solutions, Polycom Content Solutions, Polycom Product for Microsoft ហើយនិង Polycom Professional Services។
លើសពីនេះក្នុងអំឡុងពេលសិក្ខាសិលា លោក Kanit Koksuntia ក៏បានបង្ហាញអំពីរបៀបប្រើប្រាស់ដោយផ្ទាល់ទៅកាន់អតិថិជនជាមួយនិងការផ្គត់់ផ្គង់បច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុន Polycom ហើយទន្ទឹមនិងនោះអតិថិជន និងទទួលបានអត្ថប្រយោជន៏ពិតប្រាកដ ក៏ដូចជាដំណោះស្រាយដ៏ល្អបំផុត ព្រមទាំងបានជួយបង្កើនអាជីវកម្មអោយកាន់តែរីកចំរើនថែមទៀត៕