សម្តេច ហេង សំរិន អរគុណសម្តេចចៅហ្វារាំង គង់ សំអុល ដែលបានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសសម្តេច ត្រូវរដ្ឋសភាបោះឆ្នោតគាំទ្រ ជាប្រធានរដ្ឋសភានីតិកាលទី៦
07-09-2018 13:35
(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៧ ខែកញ្ញានេះ បានផ្ញើសារលិខិតអរគុណចំពោះសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានផ្ញើសារលិខិត អបអរសាទរសម្តេច ក្នុងឱកាសដែលសម្តេចត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រ ជាប្រធានរដ្ឋសភានីតិកាលទី៦។
សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំរដ្ឋសភានាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ សមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់ បានបោះឆ្នោតគាំទ្រសម្តេច ហេង សំរិន ជាប្រធានរដ្ឋសភា លោក ងួន ញ៉ិល អនុប្រធានទី២ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភានីតិកាលទី៦។
សូមអានសារលិខិតរបស់សម្តេច ហេង សំរិន ដូចខាងក្រោម៖