សម្តេច ហេង សំរិន ថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានអបអរសាទរ ក្នុងឱកាសសម្តេច ត្រូវរដ្ឋសភាបោះឆ្នោតគាំទ្រ ជាប្រធានរដ្ឋសភានីតិកាលទី៦
07-09-2018 13:32
(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៧ ខែកញ្ញានេះ បានថ្វាយសារលិខិត ថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បន្ទាប់ពីព្រះអង្គទាំងទ្វេ បានផ្ញើព្រះរាជសារ អបអរសាទរសម្តេច ហេង សំរិន ក្នុងឱកាសដែលសម្តេចត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រ ជាប្រធានរដ្ឋសភានីតិកាលទី៦។
សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំរដ្ឋសភានាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ សមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់ បានបោះឆ្នោតគាំទ្រសម្តេច ហេង សំរិន ជាប្រធានរដ្ឋសភា លោក ងួន ញ៉ិល អនុប្រធានទី២ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភានីតិកាលទី៦។
សូមអានសារលិខិតរបស់សម្តេច ហេង សំរិន ថ្លែងអំណរព្រះរាជគុណដូចខាងក្រោម៖