(ភ្នំពេញ)៖ អតីតអគ្គនាយក៣រូប នៅក្រសួងមហាផ្ទៃ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យចូលនិវត្តន៍រួមមាន នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញ​វត្ថុ នៅពេលនេះត្រូវបានព្រះមហាក្សត្រ​ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងថ្នាក់រដ្ឋលេខាធិការ សម្រាប់អាណត្តិទី៦ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា មន្ត្រីនគរបាលជាន់ខ្ពស់ទាំង៣រូប ដែលតែងតាំងជាអគ្គនាយកថ្មីជំនួសវិញនោះរួមមាន៖

*ទី១៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
*ទី២៖ នាយឧត្តមសេនីយ៍ កង សុខន ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
*ទី៣៖ លោក សេង យូអ៊ាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ អគ្គនាយករង ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ៕