(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរ តែងតាំង ស្នងការរងនគរបាល និងអធិការនគរបាលខណ្ឌសរុប១៩រូប ដែលធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក មាន ច័ន្ទយ៉ាដា អភិបាលរងរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖
*ទី១៖ លោក លូ រ៉ាបូ ពីស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅជាអនុប្រធាននាយក
ដ្ឋានសរុបផែនការ ចំណុះសេនាធិការដ្ឋាន នៃអគ្គស្នងការនគរបាលជាតិ
*ទី២៖ លោក សេង សុគន្ធ ពីស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស ទៅជាស្នងការរង
*ទី៣៖ លោក ហួត ចាន់យ៉ារ៉ាន់ ពីអធិការនគរបាលខណ្ឌដូនពេញ ទៅជាស្នងការរង
*ទី៤៖ លោក ហ៊ុន សុធី ពីអធិការនគរបាលខណ្ឌទួលគោក ទៅជាស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស
*ទី៥៖ លោក ស៊ឹម វុទ្ធី ពីស្នងការរងទទួលផែនសន្តិសុខ ទៅជាអនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន
*ទី៦៖ លោក ប៊ុន សុសិក្ខា ពីអនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ទៅជាស្នងការរងទទួលផែនសន្តិសុខ
*ទី៧៖ លោក ទៀង ច័ន្ទខន្តិសារ ពីអធិការនគរបាលខណ្ឌឬស្សីកែវ ទៅជាអធិការនគរបាលខណ្ឌដូនពេញ
*ទី៨៖ លោក គល់ យី ពីអធិការរងនគរបាលខណ្ឌដូនពេញ ទៅជាអធិការនគរបាលខណ្ឌឬស្សីកែវ
*ទី៩៖ លោក សុខ ហេង ពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌទួលគោក។
*ទី១០៖ លោក សួរ ពាន់ ពីនាយរងការិយាល័យ ជានាយការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល
*ទី១១៖ លោក សូ ពៅចិន្តា ពីនាយរងការិយាល័យបុគ្គលិក ជានាយរងការិយាល័យគណនេយ្យ
*ទី១២៖ លោក សំ វ៉ាន់ឌី ពីនាយរងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជានាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា
*ទី១៣៖ លោក រស់ អេងស៊ីថា ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជានាយរងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា
*ទី១៤៖ លោក អ៊ឹង ស៊ីណា ពីនាយផ្នែកប្រឆាំងវិច្ឆេទកម្មសេដ្ឋកិច្ច ជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
ទី១៥៖ លោក ឃឹម សារ៉ាវង្ស ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជាអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ
*ទី១៦៖ លោក នៅ សាវុធ ពីនាយផ្នែកប្រតិបត្តិការបង្ក្រាប នៃការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជានាយរងការិយាល័យគ្រប់គ្រងសន្តិសុខឯកជន
*ទី១៧៖ លោក ចាន់ សោភ័ណ្ឌ ពីនាយផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជានាយរងការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា
*ទី១៨៖ លោក សុវណ្ណ បុព្វតា ពីនាយផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជានាយរងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន
*ទី១៩៖ លោក ហៀង ប៊ុនហាន ពីនាយផ្នែករដ្ឋបាល-សរុបនៃការិយាល័យសន្តិសុខផ្ទៃក្នុង ជានាយរងការិយាល័យគ្រប់គ្រងសន្តិសុខឯកជន៕