Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានព្រឹទ្ធសភា ផ្ញើសារអបអរសាទរជូន សម្ដេចតេជោ ហ៊ុន សែន ដែលរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី០៦

07-09-2018 09:18

(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី០៦ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលុប ដែលបានបង្ហាញឆ្ទៈតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីចុងខែកក្កដាកន្លងទៅ។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានលើកឡើងថា ក្នុងនាមសមាជិកព្រឹទ្ធសភា មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិពិតជាទទួលបាននូវការឯកភាពទឹកដី ការបង្រួបបង្រួមជាតិ មានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រជាជនរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គល និងវិបុលភាព។ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាត់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកតាមសកម្មភាពការទូតដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេតេជោ៕

ខាងក្រោមនេះជាសារលិខិតរ​បស់សម្តេចសាយ ឈុំ៖