Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំបើកបរស្ថិតក្រោមស្ថានក្រោមឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់ម្នាក់ និងរងរបួស១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែកញ្ញា​ម្សិលមិញ

07-09-2018 06:43

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង និងរថយន្ដធុនធំ៤គ្រឿង និងរថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ស្រវឹង និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល០៦ថ្ងៃមានការណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៤៤លើក បណ្ដាលឲ្យមនុស្សសា្លប់ចំនួន១៨នាក់, របួសធ្ងន់៥៧នាក់ និងរបួសស្រាលចំនួន២៤នាក់៕