(ភ្នំពេញ)៖ ក្រោយការបង្ហាញសមាសភាព ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល សម្រាប់អាណត្តិទី៦ ជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នោះ នៅពេលនេះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងថ្នាក់រដ្ឋលេខាធិការ សម្រាប់អាណត្តិទី៦។
សូមជម្រាបថា នៅក្នុងអាណត្តិថ្មីនេះ សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រួមមាន នាយករដ្ឋមន្ដ្រីមួយរូប, ឧបនាយករដ្ឋមន្រ្តី មានចំនួន១០រូប ដោយថែម៣រូប, ទេសរដ្ឋមន្រ្តីមានចំនួន១៧រូប ចំណែកថ្នាក់រដ្ឋមន្រ្តី២៩រូប បណ្តាក្រសួងនៅដដែលទាំងអស់៕
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងថ្នាក់រដ្ឋលេខាធិការ សម្រាប់អាណត្តិទី៦៖