(ភ្នំពេញ)៖ តោះត្រូវម៉ាត់តែម្ដង សម្រាប់អ្នកចូលចិត្តបង្អែម កុំភ្លេចមកភ្លក់រសជាតិបង្អែម​ និងផ្លែឈើ ជាច្រើនមុខក្នុងកម្មវិធី កញ្ញាផ្អែមល្ហែម(Sweet September) នៅផ្សារទំនើប EXCHANGE SQUARE ថ្ងៃទី០៧-០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។

អ្វីដែលពិសេសជាងនេះទៀតនោះ ក៏មានការប្រកួតប្រជែងញុំាផ្លែឈើធម្មជាតិ បង្អែម ព្រមទាំងទទួលបានរង្វាន់ ជាច្រើនក្នុងកម្មវិធី Sweet September។

កម្មវិធី Sweet September នឹងនាំមកនូវផ្លែឈើធម្មជាតិ ពីបណ្តាខេត្តផ្សេងៗដូចជា៖ ផ្លែផាសិន, ប័រ ក្រូចពោធិ៍សាត់, ត្របែកអត់គ្រាប់ និងស្រកានាគធម្មជាតិជាដើម។​ ក្រៅពីនោះនឹងមានបង្អែមខ្មែរ ការ៉េម, សូកូឡា, នំខេក, ភេសជ្ជៈពីបណ្តា២០ក្រុមហ៊ុនល្បីៗខាងភេសជ្ជៈ និងចំណីអាហារដ៏ពេញនិយម ក្នុងទីក្រុងភ្នំពេញ ដែលនឹងរួមគ្នាលក់បញ្ចុះតម្លៃចាប់ពី១០%ឡើងទៅ ជាមួយការផ្តល់ជូនបន្ថែម ក្នុងកម្មវិធី Sweet September។

បន្ថែមពីនេះទៅទៀត នឹងមានកម្មវិធីពិសេសសម្រាប់ម្ចាស់ខួបកំណើតដែលកើតក្នុងខែកញ្ញានេះ អាចមកចូលរួមកម្មវិធី Sweet September នឹងទទួលបាននំ Cupcake សម្រាប់រីករាយថ្ងៃពិសេស ដោយឥតគិតថ្លៃដោយគ្រាន់តែ បង្ហាញអត្ដសញ្ញាណប័ណ្ណបញ្ជាក់ថ្ងៃកំណើតតែប៉ុណ្ណោះ។

ក្រៅពីនេះ អ្នកចូលរួមអាចចុះឈ្មោះលេងល្បែងកម្សាន្ដជាច្រើនប្រភេទ ដោយឥតគិតថ្លៃដូចជា៖ ការប្រកួតញ៉ាំផ្លៃឈើ តុបតែងនំខេក ធ្វើទឹកផ្លែឈើក្រឡុក ញ៉ាំនំបត់ និងញុំាភេសជ្ជៈ ដើម្បីឈ្នះរង្វាន់យ៉ាងច្រើន។

អ្វីដែលរឹតតែពិសេសនោះគឺកម្មវិធី Sweet September នឹងមានការផ្តល់ជូនការ៉េម ដល់រាល់កុមារតូចៗ ដោយឥតគិតថ្លៃផងដែរ។ កុំភ្លេចមកទទួលទានផ្លែឈើស្រស់ៗ និងបង្អែមថ្មីៗ និងភេសជ្ជៈជាច្រើនមុខ និងនាំកូនតូចៗជាទីស្រលាញ់ របស់លោកអ្នកមកកំសាន្តក្នុងកម្មវិធី Sweet Septemberនេះទាំងអស់គ្នា៕