(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៣៨៧គ្រឿង រកឃើញល្មើសច្បាប់៥៦២គ្រឿង (ម៉ូតូ៨១%) អប់រំ១៨៦គ្រឿង និងផាកពិន័យ៣៧៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៦ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,៣៩០គ្រឿង, អប់រំ៥៨គ្រឿង និងផាកពិន័យ៣២៦គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២,៣៣៨គ្រឿង រកឃើញយានយន្តល្មើស២,៦២៩(ម៉ូតូ៧៩%) ក្នុងនោះអប់រំ១,០១៨ និងផាកពិន័យ១,៦១១គ្រឿង៕