(ភ្នំពេញ)៖ មជ្ឈមណ្ឌល ដឹព្រេមៀសេនធ័រ សែនសុខ តម្លៃ១០លានដុល្លា​រ នឹងទទួលស្វាគមន៍ គូ​ស្វាមី​ភរិយា​ថ្មី ចំនួន​​៧គូ​ មុន​គេ នៅ​ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ។

បើយោងតាមគណៈគ្រប់គ្រង នៃមជ្ឈមណ្ឌល ដឹព្រេមៀសេនធ័រ សែនសុខនេះ បានឲ្យដឹងថា ចាប់​តាំង​ពី​បើ​ក​ទទួល ការកក់អាគារ​សម្រាប់​រៀប​ចំ ​កម្មវិធីអាពិហ៍​ពិពាហ៍​តាំង​ពី​ដើម​ឆ្នាំ២០១៨​ រួច​មក យើង​ទទួលបានការ​កក់​ចំនួន៣៤៦អគារ​ ស្មើ​នឹង១៦៨គូ។ ហើយ​ក្នុង​នោះ​ មាន​គូ​ស្វាមី​ភរិយា​ថ្មី ចំនួន​៧គូរ ​ដែល​នឹងសម្ពោធអគារ​ទាំង​មូល នៅ​ថ្ងៃ​ពិសេស​ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការ​សាង​សង់​អគារ​នេះ ​មិន​ត្រឹម​តែ​ផ្ដោត​សំខាន់ ​តែ​កម្មវិធី​អាពាហ៍​ពិពាហ៍​ប៉ុណ្ណោះ​ទេ ថែមទាំងមាន​ទទួល រៀបចំ​កម្ម​វិធី​ផ្សេងៗ​ទៀតផង​ដែរ ​ដូច​ជា សន្និបាត សិក្ខាសាលា និងតាំង​ពិព័រណ៍។ ហើយ​សេវា​ជួលអគារ​សម្រាប់​ពីធី​ផ្សេងៗទាំងអស់នេះ ​នឹង​​ចាប់​ផ្តើមទទួលការ​កក់​នៅ​ក្នុង​ពេល​ឆាប់ៗ ​ខាង​មុខ​ផងដែរ។ ដោយ​ឡែក​សេវាជួល​អគារ​ សម្រាប់​ពិធី​មង្គល​ការ ​បាន​បើក​ដាក់​ដំណើរ​ការ​មុន​គេ​ ចាប់​តាំង​ពីដើម​ឆ្នាំ​២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន។

គួររំលឹកថា ការដ្ឋានសាងសង់គម្រោងនេះ បានចាប់ផ្តើមប្រមាណមួយឆ្នាំមក​ហើយ។ ​មក​ដល់​ពេល​នេះ ​ការ​សាង​សង់​បានចំនួន៨០ភាគរយ ហើយ​ក៏​អាចនឹង​បញ្ចប់​មុន​គម្រោង​ការ​ផង​ដែរ។

សម្រាប់​ភ្ញៀវ​ទាំង​អស់ ​ដែល​មាន​បំណង​ចង់​កក់ ​អ​គារ​សម្រាប់ពិធីរៀប​មង្គលការ​របស់​ខ្លួន​ ឬ​របស់​កូន​ជា​ទី​ស្រលាញ់​ សូម​ទំនាក់​ទំនង​តាម​ទូរស័ព្ទលេខ 085 888 355/ 061 888 355/ 087 888 355 ឬ​ លោក​អ្នក​អាច​អញ្ជើញមក ទំនាក់​ទំនង​នៅ​ការិយាល័យ​លក់ របស់មជ្ឈមណ្ឌល ដឹព្រេមៀ សេនធ័រ សែនសុខ ផ្ទាល់ដើម្បី​ទទួល​បាន​ការ​កក់​មុន​គេ​ ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ។

រាល់​ព័ត៌មាន​​ពីការ​កក់​​ ឬដំណឹងផ្សេងៗ​ ទាក់ទងនឹង​មជ្ឈមណ្ឌល ដឹព្រេមៀ សេនធ័រ សែនសុខ លោក​អ្នក​អាច​ចូល​ទៅ​ស្វែង​រក ​បាន​នៅ​ក្នុង​ផេកហ្វេសប៊ុក​របស់​យើង​ផង​ដែរ តាម​រយៈតំណភ្ជាប់​ខាង​ក្រោម។
https://www.facebook.com/thepremiercentresensok/