(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញក្នុង និងសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកឬស្សី ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់ នៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ០៦ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៖០០នាទីព្រឹក។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ០៥ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ១៖០០នាទីព្រឹក។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់៕