(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដាក់ឲ្យដំណើរការនូវប្រព័ន្ធទទួលព័ត៌មាន តាមរយៈការហៅទូស័ព្ទ ចំនួន៣ខ្សែរ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួល ដល់អ្នកប្រើប្រាស់សេវាសាធារណៈ របស់ក្រសួងក្នុងការសាកសួរព័ត៌មាន សំណូមពរ និងផ្ដល់ព័ត៌មានត្រឡប់ពីការប្រើប្រាស់សេវាផ្សេងៗ។
តាមសេចក្ដីជូនដំណឹង របស់ក្រសួងរៀបចំដែនដី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ប្រព័ន្ធទទួលព័ត៌មាននេះ អាចទំនាក់ទំនងតាមរយៈការហៅទូស័ព្ទ (Call Center) ចំនួន៣ខ្សែរួមមាន៖ ០២៣ ៤៧៧ ៥៧៧៧ ឬ ០៨៩ ៧៨៨៩២៧ ឬ ០៨៩ ៧៨៨ ៩២៨៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី៖