Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បច័្ចយជាង១ពាន់ដុល្លារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យកទៅប្រគេនព្រះសង្ឃគង់នៅវត្តឥន្ទ្រីសំវរៈ

06-09-2018 16:19

(កំពង់ធំ)៖ ដើម្បីជាការរួមចំណែកក្នុងវិស័យព្រះពុទ្ធចក្រ និងជាការលើកស្ទួយព្រះពុទ្ធសាសនា លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យជាង ១ពាន់ដុល្លារអាមេរិក យកទៅប្រគេនព្រះតេជគុណាព្រះសត្ថាបារមី សៀង សុខ ព្រះមេគណៈខេត្តកំពង់ធំ តាមការសំណូមពរបិណ្ឌបាតរបស់ព្រះតេជគុណ។

បច្ច័យនេះបានពីចូលរួម ទៅតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួនរបស់យោធិនម្នាក់ៗ តាមការិយាល័យ និងផ្នែក ព្រមទាំងវរសេនាតូចទាំង២ មានចំនួន ១,០៣៨ដុល្លារអាមេរិក សម្រាប់កសាងព្រះពុទ្ធរូបបដិមាកធ្វើអំពីស្ពាន់។

ក្រៅពីបច្ច័យទាំងនេះ លោក សោម ស៊ុន ក៏បាននាំយកសម្ភារមួយចំនួន រួមមាន៖ អង្ករ ចំនួន២០០គីឡូក្រាម, មីយើង ចំនួន១០កេស និងទឹកពិសារបរិសុទ្ធ ចំនួន១០កេស សម្រាប់ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងសិក្សារៀនសូត្រ នៅក្នុងវត្ត ឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំផងដែរ៕