លោក ប៉ា សុជាតិវង្ស ត្រូវបានដំឡើងឋានៈជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា
06-09-2018 11:45
(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី កាលពីអាណត្តិទី៥ ត្រូវបានដំឡើងឋានៈជាប្រធានគណៈកម្មាការទី១ នៃរដ្ឋសភាអាណត្តិទី៦នេះ។ នេះបើយោងតាមបញ្ជី សមាសភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។
លោក ប៉ា សុជាតិវង្ស កើតនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៥៧។ លោកជាអតីតអភិបាលរាជធានីភ្នំពេញ ចូលកាន់តំណែង កាលពីឧសភា ឆ្នាំ២០១៣ ដល់ខែមិថុនា ឆ្នាំ២០១៧៕