(ភ្នំពេញ)៖ ត្រឹមរយៈពេលមិនដល់មួយសប្ដាហ៍ផង OPPO F9 ទទួលបានការកុម្ម៉ង់ទុកជាមុន (Pre-order) រាប់ពាន់គ្រឿង មុនពេលលេចវត្តមាន ក្នុងប្រទេសកម្ពុជា។
OPPO F9 នឹងបើកជូនអតិថិជនបញ្ជាទិញទុកជាមុន ជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញានេះ ហើយនៅថ្ងៃទី៦ ខែកញ្ញា គឺអតិថិជនអាចមកទទួលយកទូរស័ព្ទ ដែលខ្លួនកម៉្មង់បាន។ ប៉ុន្តែក្នុងចំណោមមនុស្សរាប់ពាន់នាក់ទាំងអស់នេះ មានអតិថិជនតែ៩នាក់មានឱកាសបានប្រើ OPPO F9 មុនថ្ងៃកំណត់ ហើយថែមទាំងមានតារាចម្រៀងល្បីប្រចាំកម្ពុជា យកទៅឲ្យដល់ផ្ទាល់ដៃផ្ទាល់ថែមទៀតផង។
ជាការបង្កើតភាពភ្ញាក់ផ្អើល និងថ្លែងអំណរគុណដល់អតិថិជន OPPO បានចាប់ដៃគ្នាជាមួយកំពូលតារាចម្រៀង ពេជ្រ សោភា លោក STEP និងកញ្ញា រ៉េត ស៊ូហ្សាណា ធ្វើដំណើរទៅកាន់អតិថិជន៩រូប តាមបណ្ដាខេត្ត ផ្សេងៗពីគ្នា ដោយយក OPPO F9 ជូនដល់ទីកន្លែងមុនការកំណត់ ព្រមទាំងអមជាមួយ វត្ថុអនុស្សាវរីយជាច្រើនទៀតផងដែរ។
ជាលទ្ធផលនៃការចាប់ឆ្នោតផ្សងសំណាង ដល់អតិថិជនដែលបានគាំទ្រ និងបញ្ជាទិញ OPPO F9 កំពូលតារាចម្រៀង ពេជ្រ សោភា ទទួលបានអតិថិជន៣នាក់ មានពីរនាក់នៅក្រុងភ្នំពេញ និងម្នាក់ទៀត នៅខេត្តកណ្ដាល ចំណែកឯតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា នាំយក OPPO F9 ៣គ្រឿង ទៅកាន់ខេត្តកំពង់ចាម ខណៈដែលលោក STEP ធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងក្រុងប៉ោយប៉ែត។
F9 មកដល់ស្រុកខ្មែរជាមួយ ២ពណ៌ គឺក្រហម (Sunrise Red) និងខៀវ (Twilight Blue) ដែលមានតម្លៃ ត្រឹមតែ៣៣៩ដុល្លារ។ ចំណុចរសើបនៃម៉ូឌែលថ្មី គឺប្លែកត្រង់ការរចនាអេក្រង់បែប Water Drop Screen រាងតំណក់ទឹក ស្នាមឆកតូចជាងមុន លាយឡំការបំពាក់កាមេរ៉ាភ្លោះខ្នងក្រោយ និងបំពាក់មុខងារសាកថ្មរហ័ស VOOC ពុំធ្លាប់មានលើត្រកូល F នៃក្រុមហ៊ុន OPPO វាប្រើប្រាស់បន្ទះ Chip MTK P60, GPU Mali G72, CPU 8+2(AI)-Core, RAM 6GBនិង ROM 64GB។
វត្តមានថ្មីរបស់ F9 បានធ្វើឲ្យផ្ទៃនៃអេក្រង់កាន់តែធំជាងមុន វាបាននូវបំពាក់អេក្រង់ ៦,៣ អ៊ីញ កម្រិត FHD+ ស្ថិតនៅមាត្រដ្ឋាន ១៩.៥:៩ ធៀបនឹង F7 មាន ១៩:៩។ ចំណែកឯខ្នងក្រោយ រចនាស្ទាយបែប Gradient ដែលពេលត្រូវពន្លឺ វានឹងចេញនូវក្រឡាដូចពេជ្រ ពិតជាមានភាពស្រស់ស្អាតមែនទែន។
ដូចនេះ ប្រសិនបើលោកអ្នកកំពុងតែស្វែងរកទូរស័ព្ទកំរិតថវិកា ដើម្បីប្រើប្រាស់ អាចរកជាវបាននូវម៉ូដែល OPPO F9 ដែលកំពុងតែទទួលការកម្ម៉ង់ទិញ ទុកមុនរហូតដល់ថ្ងៃទី៥ ខែកញ្ញា ឬក៏ទៅទិញយកប្រើតែម្តង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះតទៅ៕