(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ការប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងត្រូវលើកយកមកប្រកាស នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយឡែកសម្រាប់មណ្ឌលផ្សេងទៀត នឹងប្រកាសលទ្ធផលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ដំបូងឡើយក្រសួងអប់រំ គ្រោងនឹងប្រកាសលទ្ធផលការប្រឡងសញ្ញាបត្របាក់ឌុប នៅថ្ងៃទី១១ និង ១២ ខែកញ្ញា ប៉ុន្តែពេលនេះត្រូវបានកែសម្រួលមុនពេលកំណត់មួយថ្ងៃ។ ការប្រកាសលទ្ធផលមុនកាលបរិច្ឆេទកំណត់ ដោយសារដំណើរការកំណែ
និងដំណើរការស្រង់បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ បានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់ និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ៕
សូមជម្រាបថា លទ្ធផលនៃការប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ ក៏មានផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំផងដែរ Facebook.com/moeys.gov.kh៕