(ភ្នំពេញ)៖ លោក ស សុខា អតីតតំណាងរាស្ដ្រមណ្ឌលព្រៃវែង នៅអាណត្តិទី៥ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងទៅជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សម្រាប់អាណត្តិទី៦។
នេះជាការប្រកាសឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងក្នុងបើកកិច្ចប្រជុំរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន សមាជិកសភាដែលត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាដើមនោះ ត្រូវលាលែងពីសមាជិកសភា។
សូមជម្រាបថា សម្រាប់អាណត្តិទី៥កន្លងទៅនេះ លោក ស សុខា មានតួនាទីជាសមាជិកសភា តំណាងរាស្ដ្រគណបក្សប្រជាជកម្ពុជាមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង និងខេត្តបាត់ដំបង៕