Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតកំពូលមេទ័ពកម្ពុជា៣រូប ត្រូវបានដំឡើងឋានៈជាទេសរដ្ឋមន្រី្ត ទទួលបន្ទុកបេសកកម្មពិសេស (video inside)

06-09-2018 10:44

(ភ្នំពេញ)៖ អតីតមេទ័ពកម្ពុជា៣រូប ត្រូវបានដំឡើងឋានៈជាទេសរដ្ឋមន្រី្ត ក្នុងសមាសភាពរាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៦នេះ។ នេះបើយោងតាមបញ្ជីសមាសភាពរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

អតីតមេទ័ពទាំងបី ដែលត្រូវដំឡើងឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសនោះរួមមាន៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ, និងនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

សូមជំរាបថា ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងដឹកនាំរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាសម្រេចអនុម័តហើយ នៅវេលាម៉ោង៨៖១០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។ បន្ទាប់ពីបានអនុម័តបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលហើយ ទាំងនាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ នៅរសៀលថ្ងៃទី០៦ ខែកញ្ញានេះ នឹងអញ្ជើញចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចា ប្រណិធានចូលកាន់តំណែង នៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ៕