(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រៅពីបោះឆ្នោតអនុម័តរៀបចំក្បាលម៉ាស៊ីននៃរដ្ឋសភា រដ្ឋសភាទាំងមូល ក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី០៦ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន តាមការចាត់តាំងរបស់ព្រះមហាក្សត្រផងដែរ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី០៦បន្តទៀត។ ជាមួយគ្នានេះ រដ្ឋសភាក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលផ្សេងទៀត ដូចជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាដើម៕