(ភ្នំពេញ)៖ នៅទីបំផុតអ្វីដែលមហាជនកំពុងរង់ចាំនោះ គឺក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាសម្រេចអនុម័តហើយ នៅវេលាម៉ោង៨៖១០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ប៉ុន្តែសមាសភាពនៃក្បាលម៉ាស៊ីនដឹកនាំរបស់សភា និងរាជរដ្ឋាភិបាល មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
សូមជំរាបថា បន្ទាប់ពីបានអនុម័តបង្កើតក្បាលដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលហើយ ទាំងនាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា នឹងអញ្ជើញចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ៕