(ភ្នំពេញ)៖ ដោយមានការសហការពី ខ្មែឌឺហ្សាញកាត់ដេរ «ម្កុដមាសខ្មែរសំអាងការ» បានរួមគ្នា បង្កើតនូវសម្លៀកបំពាក់ សំរាប់ពិធីអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ មិនថា ឈុតបុរាណឬសម័យ ពិតជាមានភាពស្រស់ស្អាត ដែលបង្ហាញម៉ូត ដោយតារាចម្រៀងល្បីឈ្មោះ អ្នកនាង សុគន្ធ និសា និងតារាសម្ដែង ម៉ាក សែនសូនីតា ហៅតូតា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការជ្រើសរើស សំរាប់ថ្ងៃពិសេស របស់បុត្រាបុត្រីលោកអ្នក។
អ្នកស្រី គង់ សុត្រាវី ជាម្ចាស់សម្អាងការ «ម្កុដមាសខ្មែរសម្អាងការ» បានថ្លែងឲ្យដឹងថា ក្រៅពីម៉ូតសម្លៀកបំពាក់ស្អាតប្លែកហើយ លោកអ្នកអាច ធ្វើតេស្តផាត់មុខមុនថ្ងៃអាពាហ៍ពិពាហ៍ ដោយឥតគិតថ្លៃ។ រឹតតែពិសេសទៀត គឺគ្រឿងអលង្ការដែលធ្វើពី ផ្លាទីន មាស និងពេជ្រសុទ្ធ សំរាប់កូនក្រមុំក្នុងថ្ងៃពិសេស ជាមួយតម្លៃសម្យរម្យ មិនធ្លាប់មាន។
ដើម្បីអបអរការបើកទីតាំងថ្មី ម្ចាស់សម្អាងការដដែលបានបញ្ជាក់ថា រាល់ការកក់ចាប់ពីថ្ងៃនេះ នឹងទទួលបានការបញ្ចុះតម្លៃ ១០ភាគរយ ក្នុងនោះគ្រប់កញ្ចប់ដែលលោកអ្នកបានជាវ កូនក្រមុំសុទ្ធតែអាចធ្វើការកុម្ម៉ង់ ជ្រើសរើសសម្លៀកបំពាក់ថ្មីៗ ទៅតាមការចង់បានរបស់អតិថិជន។
សូមជម្រាបថា នៅថ្ងៃទី ២២និង២៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ លោកអ្នកដែលមានបំណង រៀបអាពាហ៍ពិពាហ៍ អាចអញ្ជើញទៅទស្សនាបញ្ជរតាំងពិព័រណ៌សម្លៀកបំពាក់ របស់សំអាងការដោយផ្ទាល់ នៅអាគារសាលពិព័រណ៌កោះពេជ្រ ឬអញ្ជើញមកទីតាំងផ្ទាល់ ដែលមានអាស័យដ្ឋាន ក្នុងផ្ទះវីឡា លេខ១០A ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ឬអាចទាក់ទងតាមលេខទូស័ព្ទ ០១២ ៧៧៦ ១៥១,០៩៨ ៧៧៦ ១៥១, ០១០ ៥០ ២០ ៥០៕