(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៧៧៤គ្រឿង រកឃើញល្មើសច្បាប់៤០២គ្រឿង (ម៉ូតូ៨១%) អប់រំ១៩៩គ្រឿង និងផាកពិន័យ២០៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៥ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន៩៦៥គ្រឿង, អប់រំ៨៧គ្រឿង និងផាកពិន័យ១៥៧គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩,៩៥១គ្រឿង រកឃើញយានយន្តល្មើស២,០៦៧(ម៉ូតូ៧៨%) ក្នុងនោះអប់រំ៨៣២គ្រឿង និងផាកពិន័យ១,២៣៥គ្រឿង៕