(កំពង់ស្ពឺ)៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមទាំងមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយទាហាន នាយទាហានរង និងជំនួសមុខឲ្យក្រុមការងារ មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ប្រាក់មូលនិធិគ្រួសារកងរាជអាវុធហត្ថ ជូនលោកវរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន៤,២២៣,០០០រៀល សម្រាប់ជួយសម្រួល ក្នុងពិធីបុណ្យសពម្តាយបង្កើតដែល បានទទួលមរណភាព និងប្រគល់ជូនលោកអនុសេនីយ៍ឯក កែវ ម៉ារឌី អនុប្រធានមន្ទីរយុត្តិធម៍ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន២,៦៩៨,០០០រៀល សម្រាប់រួមចំណែកក្នុងពិធីបុណ្យសពកូនប្រុសបង្កើតដែលទើបទទួលមរណភាព។
សកម្មភាពទាំងនេះ បានធ្វើឡើងដោយមានការណែនាំ និងចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ប្រាក់មូលនិធិរបស់គ្រួសារកងរាជអាវុធហត្ថនេះ បានមកពីការចូលរួមដោយស្ម័គ្រចិត្ត និងតាមសទ្ធាជ្រះថ្លា សម្រាប់ជួយសម្រួលដល់គ្រួសារកងរាជអាវុធហត្ថដែលជួបទុក្ខលំបាកនៅក្នុងគ្រួសារ។
ជាមួយគ្នានេះ ក្នុងនាមអង្គភាពទាំងមូល លោកមេបញ្ជាការ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមនេះ ចំពោះក្រុមគ្រួសារលោកវរសេនីយ៍ និងលោកអនុសេនីយ៍ឯក ដែលគ្រួសារបានបាត់បង់ម្តាយជាទីគោរព និងកូនជាទីស្រឡាញ់ មិនអាចកាត់ថ្លៃបាននោះទេ ទោះបីអង្គភាពបានប្រគល់ប្រាក់ មូលនិធិដ៏តិចតួចស្តួចស្តើងក្តី គឺជាកាយវិការបានបង្ហាញអំពីការសាមគ្គីភាព ឯកភាពរឹងមាំ ដោយចេះជួយគ្នានៅគ្រាដែល មានទុក្ខលំបាក ហើយអាចយកទៅដោះស្រាយបន្ទាន់ សម្រាប់ចាត់ចែងការខ្វះខាតចាំបាច់នានា នៅក្នុងគ្រួសារកំពង់ជួបទុក្ខលំបាកផងដែរ។
មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅតែបន្តដើម្បីការងារមនុស្សធម៌ ធ្វើឡើងដោយស្ម័គ្រចិត្ត តាមសទ្ធាជ្រះថ្លា និងមិនបង្ខិតបង្ខំ ហើយស្មើរភាពសម្រាប់ដោះស្រាយការចំណាយផ្សេងៗ ក្នុងគ្រួសារដែលជួបការលំបាក៕