(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបញ្ឈប់គ្រឹះស្ថានឥណទានជនបទចំនួន២៦ មិនឲ្យបន្ដធ្វើប្រតិបត្តិការតទៅទៀត។
យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិសម្រេចដកហូតវិញ្ញាបនបត្របញ្ជាក់ ការចុះបញ្ជីរបស់គ្រឹះស្ថានឥណទានជន (ប្រតិបត្តិករឥណទានជនបទ) ចំនួន២ និងប្រាប់ឲ្យគ្រឹះស្ថានឥណទានជនបទចំនួន២៤ បញ្ឈប់ប្រតិបត្តិការ ជាគ្រឹះស្ថានឥណទានជនបទ តាមការស្នើសុំ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖