(ថៃ)៖ ការិយាល័យសន្និបាត និងពិព័រណ៍ថៃ (TCEB) និងសមាគមដឹកជញ្ជូនទំនិញ នៃមហាអនុតំបន់ទន្លេមេគង្គ (FRETA) នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរៀបចំសន្និសីទអន្តរជាតិ ជាលើកដំបូង ស្តីពី «GMS Logistics Thailand 2018» ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង និងការធ្វើឲ្យប្រសើរឡើងនូវភស្តុភារ ក្នុងចំណោមប្រទេសចំនួន៦ នៃមហាអនុតំបន់ទន្លេមេគង្គ (GMS) នាទីក្រុងបាងកក ប្រទេសថៃ។
លោកស្រី Nichapa Yoswee អនុប្រធានជាន់ខ្ពស់នៃធុរកិច្ចរបស់ TCEB បានថ្លែងថា ការធ្វើជាសហប្រធាន នៃសន្និសីទអន្តរជាតិលើកទី១ ស្តីពី GMS Logistics Thailand 2018 គឺស្របតាមគោលនយោបាយរបស់ TCEB ក្នុងការប្រើប្រាស់កិច្ចប្រជុំ ការលើកទឹកចិត្តសន្និសីទ និងពិព័រណ៍ (MICE) ជាឧបករណ៍ទីផ្សារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
លោកស្រី Nichapa Yoswee បានបន្ថែមទៀតថា វាក៏ជាគោលនយោបាយរបស់ការិយាល័យ ដើម្បីជួយជំរុញគោលនយោបាយ (ថៃ 4.0) របស់រដ្ឋាភិបាល ចាប់តាំងពីវិស័យភ័ស្តុភារ គឺជាផ្នែកមួយក្នុងចំណោម១០ ឧស្សាហកម្មខ្សែកោង S-Curve ដើម្បីជំរុញប្រទេសថៃ ឆ្ពោះទៅកាន់យុគសម័យ 4.0។
លើសពីនេះទៅទៀត មហាអនុតំបន់ទន្លេមេគង្គ (GMS) គឺជាទីផ្សារសំខាន់មួយដែល TCEB នឹងផ្តល់ការគាំទ្រ ដើម្បីជួយបង្កើតកិច្ចសហប្រតិបត្តិការ អាជីវកម្មរបស់ពួកគេ ជាមួយវិស័យពាណិជ្ជកម្មថៃ ដែលនឹងនាំទៅរក ការរីកចម្រើនសេដ្ឋកិច្ច នៃតំបន់ទាំងមូល។
នេះ គឺជាការឆ្លើយតបទៅនឹងតម្លៃពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បច្ចុប្បន្នរវាងប្រទេសថៃ និងបណ្តាប្រទេសជិតខាងរបស់ខ្លួន នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ កើនឡើងដល់ ៣០០ពាន់លានបាត នៅក្នុងរយៈពេល៦ ខែដំបូង នៃឆ្នាំនេះ ខណៈពេលដែលផ្នែក នៃពិព័រណ៍ពាណិជ្ជកម្ម ដែលគាំទ្រដោយ TCEB ក្នុងឆ្នាំ២០១៧។
ភ្ញៀវទេសចរមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានកើនឡើង ១៤២% ហើយភ្ញៀវទេសចរចិន បានកើនឡើង៧៥%។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ របស់លោកស្រីអនុប្រធានជាន់ខ្ពស់ នៃធុរកិច្ចរបស់ ការិយាល័យសន្និបាត និងពិព័រណ៍ថៃ។
សន្និសីទអន្តរជាតិលើកទី១ ស្តីពី GMS Logistics Thailand 2018 នឹងត្រូវបានដើរតួនាទី ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើនតម្លៃពាណិជ្ជកម្ម ក្នុងចំណោមប្រទេសចំនួន៦ នៅក្នុងមហាអនុតំបន់ ទន្លេមេគង្គ។
សន្និសីទនេះ ត្រូវបានផ្តល់កិត្តិយសដោយ លោកវេជ្ជបណ្ឌិត Supachai Panitchpakdi អតីតអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជាអ្នកថ្លែងសុន្ទរកថា សំខាន់មួយក្រោមប្រធានបទ «GMS: Success and Step Step»។
ក្នុងនោះ ក៏មានការរៀបចំសិក្ខាសាលា ស្តីពី ឱកាសដើម្បីបង្កើនពាណិជ្ជកម្ម តាមព្រំដែនក្រោមកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនព្រំដែន (CBTA) នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលនឹងត្រូវបាន ផ្តល់ឲ្យដោយអ្នកជំនាញ មកពីធនាគារអភិវឌ្ឍន៍អាស៊ី (ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ) នាយកដ្ឋានគយ, GMS FRETA និងវិទ្យាស្ថានមេគង្គ។
សន្និសិទ និងសិក្ខាសាលា ខាងលើនេះ ក្នុងគោលបំណងផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន ដែលអាចបង្ហាញពីទិសដៅ នាពេលអនាគតនៃបណ្តាញភស្តុភារ ក្នុងចំណោមប្រទេសចំនួន៦ ដែលរួមមានប្រទេសកម្ពុជា ចិន (យូណាន និងក្វាងស៊ី) ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។
គម្រោងនេះ ក៏ត្រូវបានគេរំពឹងថា នឹងនាំមកនូវក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការច្បាស់លាស់ ដើម្បីអភិវឌ្ឍភ័ស្តុភារ ដែលនឹងបម្រើឲ្យច្រករបៀង សេដ្ឋកិច្ចទាំង៣ របស់មហាអនុតំបន់ទន្លេមេគង្គ៖
* ច្រកសេដ្ឋកិច្ចខាងជើង-ខាងត្បូង (NSEC) ដែលតភ្ជាប់ប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ និងចិនភាគខាងត្បូង តាមរយៈផ្លូវ R3A, R3B និង R5។
* ច្រកសេដ្ឋកិច្ចខាងកើត-លិច (EWEC) ដែលតភ្ជាប់ប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា ឬការតភ្ជាប់រវាងសមុទ្រចិនខាងត្បូង និងសមុទ្រអាដាម៉ាន់ តាមរយៈផ្លូវ R12 និង R8 ។
* ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង (SEC) ដែលតភ្ជាប់ប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ ច្រករបៀងនេះ គឺជាផ្លូវសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ រវាងថៃ និងកម្ពុជា ដែលនឹងតភ្ជាប់ ជាមួយផ្នែកកណ្តាល នៃប្រទេសវៀតណាម តាមរយៈប្រទេសកម្ពុជា។
ថវិកាប្រមាណ៥៦ពាន់លានដុល្លារ ស្មើនឹងប្រហែល៨៥% នៃតម្លៃសរុបនៃការអភិវឌ្ឍ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ត្រូវបានគេរំពឹងថា នឹងត្រូវចំណាយក្នុងអំឡុងឆ្នាំ ២០១៣-២០២២ ដើម្បីអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងប៉ុស្តិ៍ត្រួតពិនិត្យសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមច្រករបៀងសេដ្ឋកិច្ច របស់មហាអនុតំបន់ទន្លេមេគង្គ៕