Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគ.ជ.ប នឹងជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា

05-09-2018 16:51

(ភ្នំពេញ)៖ លោក ស៉ិក ប៊ុនហ៊ុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា វេលាម៉ោង១០៖០០ព្រឹក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹង របស់គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមសេចក្តីប្រកាសព័ត៌ដដែល ជំនួបនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើរបាយការណ៍ ស្តីពីសកម្មភាពសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានបំពេញភារកិច្ចសង្កេតការណ៍ ចាប់ពីថ្ងៃទី៨ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

សូមជម្រាបថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិកជាគ្រឹះស្ថាន​​ឯកជនចំនួន១០៣ បានដាក់អ្នកសង្កេតការណ៍ ចំនួន២៥៩៥ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៦នេះ។ សមាគមនេះ ក៏បានចេញសេចក្តីប្រកាសដែរថា ការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ ជាការបោះឆ្នោតដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ​ និងយុត្តិធម៌៕