(ភ្នំពេញ)៖ ដោយមើលឃើញទុក្ខលំបាក នៃការលិចលង់ភូមិដ្ឋាន និងផ្លូវធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ លោក កង វង ចៅសង្កាត់ចោមចៅទី១ បានចំណាយថវិកាផ្ទាល់ខ្លួនរបស់ជាង១ពាន់ដុល្លារ ដើម្បីស្តារ និងកាយប្រឡាយរំដោះបញ្ហាទឹកភ្លៀងដែលបានលិចលង់ភូមិដ្ឋាន និងផ្លូវ ពិបាកក្នុងការរស់ និងធ្វើដំណើរស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានសម្តែងនូវក្តីសោមនស្ស រីករាយយ៉ាងខ្លាំង ដែលបានអាជ្ញាធរ បានចុះមកសាកសួរសុខទុក្ខ និងបានដោះស្រាយនូវបញ្ហាលំបាកទឹកលិចលំនៅដ្ឋាន និងផ្លូវធ្វើដំណើររបស់ពួកគាត់នៅ។
លោក កង វង បានប្តេជ្ញាថាក្នុ ងនាមលោកជាចៅសង្កាត់ និងអាជ្ញាធរមួយរូប លោកនឹងខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីបំពេញតំរូវការរបស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្រប់ពេលវេលា៕