គ.ជ.ប ជូនដំណឹងពីការដាក់ពាក្យ និងទទួលពាក្យចុះឈ្មោះ អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្ស សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ (video inside)
05-09-2018 11:19
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ពាក្យ និងការទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ អន្ដរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨។ នេះបើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
គ.ជ.ប បានបញ្ជាក់ថា ការដាក់ពាក្យ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់អ្នកសង្កេតការណ៍អន្ដរជាតិ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។ ដោយឡែក សម្រាប់ភ្នាក់ងារគណបក្សនយោបាយ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមានទាំងស្រុងនៅខាងក្រោមនេះ៖