(ភ្នំពេញ)៖ ការបើកសម័យប្រជុំលើកដំបូង នីតិកាលថ្មី នៃរដ្ឋសភានៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។
ខាងក្រោមជាព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦៖