(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត របស់ក្រសួងទេសចរណ៍ បានជូនដំណឹង ដល់ប្រតិបត្តិករជាម្ចាស់ ឬជាអ្នកគ្រប់គ្រងបង្គន់សាធារណៈ ឱ្យដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារបង្គន់សាធារណៈកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២១ ដែលគ្រោងនឹងប្រកាសជ័យលាភី ក្នុងឱកាសវេទិកាទេចរណ៍អាស៊ាន ២០១៩ (ATF2019) នៅប្រទេសវៀតណាម នាពេលខាងមុខនេះ។
ដើម្បីដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារបង្គន់សាធារណៈកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២១ ក្រសួងទេចរណ៍ បានណែនាំដូចខាងក្រោម៖
១៖ សូមដាក់ពាក្យស្នើសុំនៅគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។
២៖ ប្រតិបត្តិករត្រូវភ្ជាប់មកជាមួយនូវឯកសារ ដូចជា៖ ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារបង្គន់សាធារណៈអាស៊ាន ព្រមទាំងរូបថត និងប្លង់ទីតាំងបង្គន់។
៣៖ សូមប្រតិបត្តិករជាម្ចាស់ និងជាអ្នកគ្រប់គ្រងបង្គន់សាធារណៈដាក់ពាក្យ ឬទំនាក់ទំនង អំពីការដាក់ពាក្យឲ្យបានមុនថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត របស់ក្រសួងទេសចរណ៍៖