(ភ្នំពេញ)៖ គ្រូបង្វឹកថ្មី Keisuke Honda បានប្តេជ្ញាក្នុងការបង្វឹកក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអោយបានល្អបំផុត និងទទួលជ័យជម្នះពេលជួបម៉ាឡេស៊ីនាសប្តាហ៍ក្នុងមិត្តភាពងន្តរជាតិ បុរសវ័យ ៣៣ឆ្នាំជនជាតិជប៉ុន Honda បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងថ្ងៃបង្វឹកដំបូងនៅពហុកីឡដ្ឋានជាតិថា "ខ្ញុំរីករាយនៅទីនេះ និងសិក្សាអោយបានស៊ីជម្រៅពីក្រុមកម្ពុជា ដើម្បីទទួលបានជ័យពេលជួបម៉ាឡេស៊ីនាសប្តាហ៍ក្រោយ"។
កីឡាករខ្សែបហរយុទ្ធដែលទើបប្រកាសលាឈប់ពីក្រុមជម្រើសជាតិជប៉ុនរូបនេះបានសង្កត់ធ្ងន់ថា រូបលោកបានទទួលដំបូន្មាន ក៏ដូចជាវិធីសាស្រ្តក្នុងការដឹកនាំពីក្រូបង្វឹកនៃក្លឹប Melbourne Victory ដើម្បីជាបទពិសោធន៍ និងបង្វឹកក្រុមកម្ពុជាផងដែរ។
សូមបញ្ជាក់ផងដែរថា នេះជាថ្ងៃទី១ របស់ Honda ដែលបានបង្វឹកក្រុមគោព្រៃកម្ពុជា នាល្ងាចថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ដើម្បីជួបប្រកួតទល់នឹងក្រុមភ្ញៀវម៉ាឡេស៊ីនាថ្ងៃទី១០ ខែកញ្ញាសប្តាហ៍ក្រោយ គិតចាប់តាំងពីត្រូវបានតែងតាំងនាថ្ងៃទី១២ ខែសីហាមកនោះ៕